Posts

Showing posts from June, 2024

មកដឹងអំពីរឿងរ៉ាវខ្លះៗជាប់ទាក់ទងនឹង ប្រវត្តិឈ្មោះខេត្តក្រចេះជាដែនដីប្រវត្តិសាស្ត្រមួយ តាំងពីសម័យចេនឡាមកម្ល៉េះ

«ខេត្តក្រចេះ» គឺជាខេត្តនៅតំបន់ខ្ពង់រាបភាគឥសាន្តនៃប្រទេសកម្ពុជា ជាដែនដីនំក្រឡានដ៏ឆ្ងុយឆ្ងាញ់យ៉ាងល្បីល្បាញ និងជាខេត្តដែលបន្សលទុកនូវសិល្បៈសំណង់បុរាណនាសម័យបារាំងច្រើនផងដែរបន្ទាប់ពីភ្នំពេញ កំពត និងបាត់ដំបង។ «ខេត្តក្រចេះ» ស្ថិតនៅតំបន់ខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ សត្វព្រៃ ហើយមានទន្លេមេគង្គលើ ដែលជាប្រភពទឹក ជាជំរកមច្ឆាជាតិ និងជាពិសេសទៅទៀត ទន្លេមេគង្គមានអន្លង់ជ្រៅៗដែលជាជំរកត្រី នឹងសត្វផ្សោត ហើយសត្វផ្សោតនេះជាប្រភេទសត្វទឹកកំរ ។ សព្វថ្ងៃមានទេសចរជាតិនិងអន្តរជាតិជាច្រើនមកទស្សនាផ្សោត ដែលធ្វើឱ្យ គេស្គាល់ខេត្តក្រចេះកាន់តែច្រើន។ ដីកសិកម្មភាគច្រើនស្ថិតនៅតាមដងទន្លេព្រែកនិងទំនាបព្រៃលិចទឹកដែលមានទំហំ តូចៗ ត្រូវបានគេកំណត់ជាតំបន់ដីសើមជាច្រើនកន្លែងដែលមានសារៈសំខាន់ដល់ជីវសាស្ត្រចំរុះ។ ទីកន្លែងជាច្រើននៅក្នុងប្រទេសកម្ពុជា មានឈ្មោះប្លែកៗទៅតាមប្រវត្តិនៃតំបន់នោះ យ៉ាងណាមិញការដាក់ឈ្មោះខេត្តក្រចេះក៏មានប្រវត្តិ ដែលគួរអោយចាប់អារម្មណ៍ដែរ។ ដើម្បីជ្រាបច្បាស់ថា តើឈ្មោះខេត្តក្រចេះ នេះមានប្រភពមកពីណា តាំងពីឆ្នាំណា ក្នុងសម័យណា? មកដឹងអំពីរឿងរ៉ាវខ្លះៗដែលជាប់ទាក់ទងនឹង ប្រវត្តិឈ្មោះខេត្តក្រចេះជាដែនដីប្រវត្តិសាស្ត្រមួយនេះ។ «ខេត្តក្